រថយន្តស៊េរីទំនើប បុកម៉ូតូឡើងខ្ទេច!! មើលលែងចង់ស្គាល់ ចំណែកអ្នកបើកម៉ូតូវិញ គឺ

0

ភ្នំពេញ៖ កាលពីម៉ោប្រមាណ ៨យប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច ​បណ្ដោយ​ផ្លូវ​៥១​ កែងផ្លូវ​១៨៤​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថារថយន្តបង្កមានម៉ាក​លុចស៉ីស​ LX 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AY-១៤០៧ បានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក Suzuki ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១AW-២៦១៩ បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់៕