កាន់តែក្តៅ!! ក្រោយអាមេរិក បានចោទចិន និងរុស្ស៊ី ថា

0

បរទេស៖ កាលពីថ្ងៃពុធសហរដ្ឋអាមេរិកបានចោទ ប្រកាន់ចិន និងរុស្ស៊ីថា បានអនុញ្ញាតឱ្យលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងដោយការពារក្រុងព្យុងយ៉ាងពីការប៉ុនប៉ងពង្រឹងការដាក់ ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ ជុំវិញកម្មវិធីអាវុធនុយ ក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែតុលា។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា “កូរ៉េខាងជើងទទួលបានការការពារពីសមាជិកពីររូបនៃក្រុមប្រឹក្សានេះ”។ ក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥ នាក់បានជួបប្រជុំគ្នាកាលពីថ្ងៃពុធលើប្រទេសកូរ៉េខាងជើងបន្ទាប់ពីប្រទេសនេះបានបាញ់សាក ល្បងមីស៊ីលផ្លោងកាលពីថ្ងៃអង្គារបានហោះឆ្លងកាត់ពីលើប្រទេសជប៉ុន។

ប្រទេសចិន និង រុស្ស៊ី មិនចង់ឲ្យមាន កិច្ចប្រជុំក្រុមប្រឹក្សាសាធារ ណៈទេ ដោយលើកហេតុផល ថា នឹងមិនអំណោយផល ដល់ការបន្ធូរបន្ថយ ស្ថានការណ៍។ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃពុធ សមាជិកក្រុមប្រឹក្សាសន្តិសុខប្រាំបួន រួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល់បានី ប្រេស៊ីល ឥណ្ឌា អៀរឡង់ ន័រវេស និងអារ៉ាប់រួម បានថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាង ជើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ៕

ប្រភព៖ ក្រសួងព័ត៌មាន