បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្ររបស់ប្រទេសជប៉ុន បន្ទាប់ពីការវិលត្រឡប់យន្តហោះរបស់អាមេរិកទៅកាន់តំបន់ និងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាការឆ្លើយតបទៅនឹងការបាញ់បង្ហោះនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែតុលា។ ការបាញ់មីស៊ីលនេះគឺជាលើកទីប្រាំមួយក្នុងរយៈពេល ១២ ថ្ងៃ ហើយជាលើកដំបូងចាប់ តាំងពីកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យម (IRBM) លើប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ដែលបានជំរុញឱ្យមានការហ្វឹកហាត់រួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ការបាញ់ បង្ហោះនេះត្រូវបានរាយការណ៍ដោយអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង និងរដ្ឋាភិបាលជប៉ុន។ ការបាញ់ បង្ហោះនេះបានធ្វើឡើងប្រហែលមួយម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការនិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីថ្លែង ការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើងក៏បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោនផងដែរ សម្រាប់ការដាក់ទីតាំងឡើងវិញនៃនាវាផ្ទុកយន្តហោះអាមេរិកចេញពីឧបទ្វីបកូរ៉េដោយនិយាយថា វាបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ៕
ប្រភព៖ ក្រសួងព័ត៌មាន