សហភាពអឺរ៉ុប នឹងអនុម័តកញ្ចប់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ី

0

បរទេស៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា បណ្តាមេដឹកនាំនៃរដ្ឋជាសមាជិកចំនួន២៧ នៃសហភាពអឺរ៉ុប (EU) នឹងអនុម័តកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុងប្រាក នៅថ្ងៃទី៦-៧ ខែតុលា។

អ្នកការទូតរូបនេះបាននិយាយថា «យើងរំពឹងថា កញ្ចប់ទណ្ឌកម្មនឹងត្រូវបានអនុម័ត»។ បណ្តាមេដឹកនាំសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងអនុម័តកញ្ចប់ទណ្ឌកម្មទីប្រាំបីប្រឆាំងរុស្ស៊ី ហើយបន្ទាប់មកវានឹងត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីផ្លូវការរបស់សហភាពអឺរ៉ុបហើយនឹងចូលជាធរមាន។

វាត្រូវបានគេរាយការណ៍ថា នៅពេលមុននេះ តំណាងអចិន្ត្រៃយ៍របស់សហភាពអឺរ៉ុបបានយល់ព្រមទៅលើកញ្ចប់ទណ្ឌកម្មថ្មីនេះ ដែលរួមមានទាំងទណ្ឌកម្មទៅលើតម្លៃប្រេងរបស់រុស្ស៊ីផងដែរ។

វិធានការរឹតបន្តឹងថ្មីនេះក៏រួមបញ្ចូលផងដែរនូវការហាមឃាត់ទៅលើការនាំចូលផលិតផលដែក ម្សៅក្រដាសសារធាតុគីមី ប្លាស្ទិក និងបារីពីប្រទេសរុស្ស៊ី៕

ប្រភព៖ ក្រសួងព័ត៌មាន