អាមេរិកគ្រោងផ្តល់ប្រព័ន្ធរ៉ុក្កែត HIMARS ចំនួនបួន ដល់អ៊ុយក្រែន

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសនូវកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ៦២៥លានដុល្លារអាម៉េរិកសម្រាប់ប្រទេសអ៊ុយក្រែន ដែលនឹងរួមបញ្ចូលនូវប្រព័ន្ធ័រ៉ុក្កែត HIMARS ចំនួនបួន។

ទីភ្នាក់ងារសារព័ត៌មាននេះបានរាយការណ៍ថា មន្ទីរបញ្ចកោណនឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតរបស់ខ្លួនទៅកាន់ទីក្រុងកៀវជាលើកដំបូងចាប់តាំងពីខែកក្កដា ដើម្បីបង្កើនចំនួនប្រព័ន្ធរ៉ុក្កែត HIMARS ដែលបានផ្គត់ផ្គង់ឱ្យចំនួនដល់២០។

សារព័ត៌មាន Associated Press បានរាយការណ៍ថា កញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងកៀវនេះនឹងក្លាយជាកញ្ចប់ជំនួយលើកដំបូងនៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែតុលា។ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ចន កៀរប៊ី បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដែលនឹងរួមបញ្ចូលនូវប្រព័ន្ធរ៉ុក្កែតដែលបានផ្គត់ផ្គង់ពីមុនដល់ទីក្រុងកៀវ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។

មន្ទីរបញ្ចកោណបានប្រកាសកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកបានបែងចែកកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ១,១ប៊ីលានដុល្លារអាម៉េរិកសម្រាប់ប្រទេសអ៊ុយក្រែន ដែលរួមមានប្រព័ន្ធរ៉ុក្កែត HIMARS ចំនួន ១៨ និងរថពាសដែកឆ្លងប្រទេស Humvee ចំនួន ១៥០គ្រឿង៕

ប្រភព៖ ក្រសួងព័ត៌មាន