ភ្នំពេញ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្ត TACOMA មួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ ២A-៨៣៣០ បានបុកជាមួយនឹងទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបរក៏បានរងរបួសផងដែរ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕