ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦:០០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគាស់ផ្ទះទម្លុះទម្លាយយកសម្ភារៈ នៅចំណុចផ្ទះលេខ៣០៥ ផ្លូវម៉ៅសេទុង ក្រុម២៨ ភូមិ៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វ៉ា ខ្នា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅក្រុមហ៊ុនដឹផាក ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនដឹផាក(តំណាងជនរងគ្រោះ)។
ជនសង្ស័យឈ្មោះ យួន រ៉ាន់ ហៅអារ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ (មានសារធាតុញៀន)។ វត្ថុតាងចាប់យក៖ ខ្សែភ្លើងប្រវែងប្រហែល៥ម៉ែត្រ ០១កំណាត់ នឹងខ្សែរភ្លើងប្រវែងប្រហែល២ម៉ែត្រ ០១កំណាត់ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញតាមពាក្យស្នើរសុំ, ដែកកាប់ ចំនួន០១, សោរតាន់ ចំនួន០១, ដែកឆាប់ ចំនួន០១, ទូលឺវីស ចំនួន០២, ពិល ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវីធីច្បាប់៕