Home ព័ត៌មានអន្តរជាតិ ព្យុះទីហ្វុង Noru កំពុងបោកបក់ចូលប្រទេសវៀតណាម បង្កអោយមាន

ព្យុះទីហ្វុង Noru កំពុងបោកបក់ចូលប្រទេសវៀតណាម បង្កអោយមាន

0

បរទេស៖ អ្នកព្យាករណ៍ជាតិបាននិយាយថា ព្យុះទីហ្វុង Noru បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាមនៅព្រឹកថ្ងៃពុធនេះ ដោយបាននាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈដែលមនុស្សរាប់សែននាក់បានភៀសខ្លួននៅក្នុងទីជម្រក។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកញ្ញា។ នៅទីក្រុង Danang ដែលជាទីក្រុងធំជាងគេទី ៣ របស់ប្រទសវៀតណាម មានការប៉ះពាល់ដល់អគារខ្ពស់ៗដោយខ្យល់ព្យុះដ៏ខ្លាំង និងការដាច់ចរន្តអគ្គិសនីជាដើម។ មនុស្សជាង ២០០,០០០ នាក់នៅក្នុងប្រទេសវៀតណាមបានរកកន្លែងជ្រកកោនមួយ បន្ទាប់ពីអ្នកព្យាករណ៍បានព្យាករណ៍ថា ព្យុះនេះនឹងក្លាយជាព្យុះដ៏ធំបំផុតមួយដែលបានវាយប្រហារប្រទេសមួយនេះ។ អ្នកព្យាករណ៍បាននិយាយថាភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូត ហើយបានព្រមានពីការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ក្រសួងការពារជាតិបានចល័តទាហានប្រហែល ៤០,០០០ នាក់ និងសមាជិកកងជីវពល ២០០,០០០ នាក់ បំពាក់ដោយរថពាសដែក និងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleនាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតានៅប្រទេសកម្ពុជា
Next articleBuffon ថា​អ្នកចាំទី​ទាំង 5​នាក់​នេះ គឺ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន