Buffon ថា​អ្នកចាំទី​ទាំង 5​នាក់​នេះ គឺ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន

0

វា​ជា​រឿង​មួយ​ដ៏​ភ្ញាក់ផ្អើល​អ្នក​អ្នកចាំទី​ដៃ​ស្អិត​ទាំង​ពីរ​គឺ Alisson និង Ederson មិន​បាន​ជាប់​ឈ្មោះ​ជា​អ្នកចាំទី​ល្អ​បំផុត​ទាំង​ប្រាំ​របស់​វីរបុរស​អ៊ី​តា​លី Gianluigi Buffon​។

អ្នកចាំទី​ជើង​ចាស់​របស់​អ៊ី​តា​លី​បាន​ចូលរួម​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ដោយ La Gazzetta dello Sport ។ Buffon បាន​ជ្រើសរើស​អ្នកចាំទី​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក Thibaut Courtois ជា​អ្នកចាំទី​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន​ក្នុង​ពិភពលោក​។ មិត្ត​រួម​ជាតិ​របស់​គាត់​គឺ Gianluigi Donnarumma របស់ Paris Saint-Germain ស្ថិត​នៅ​លំដាប់​ទី​ពីរ​។

អ្នកចាំទី​សញ្ជាតិ​អា​ល្លឺ​ម៉​ង់ Manuel Neuer របស់​ក្លឹ​ប Bayern Munich ជាប់​ចំណាត់ថ្នាក់​លេខ 3 ខណៈ​ដែល​អ្នកចាំទី​សញ្ជាតិ​ស្លូ​វេ​នី Jan Oblak របស់ Atletico Madrid ជាប់​ចំណាត់ថ្នាក់​លេខ 4 ហើយ Mike Maignan របស់ AC Milan ឈរ​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី 5 របស់ Buffon ។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Gianluigi Buffon បាន​ចូលរួម​ជាមួយ Juventus នៅ​អាយុ 23 ឆ្នាំ​ក្នុង​ឆ្នាំ 2001​។ គាត់​បាន​បង្ហាញខ្លួន​ចំនួន 685 លើក​សម្រាប់​ក្រុម​សេះបង្កង់ ដោយ​ឈ្នះ​ពានរង្វាន់ Serie A ចំនួន​ដប់​ដង​៕