បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ RBC កាលពីថ្ងៃអង្គារថា សេចក្តីសម្រេចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គឺគាំទ្របានការគាំទ្រពីប្រជាជនរុស្ស៊ីភាគច្រើន។
លោកបាននិយាយតាមទូរទស្សន៍នោះថា «យើងអាចនិយាយបានតែអំពីការបង្រួបបង្រួមនៅទីនេះ ពីព្រោះភាគច្រើននៃប្រជាជនរបស់ប្រទេសយើងគាំទ្រចំពោះសេចក្តីសម្រេចរបស់អគ្គមេបញ្ជាការ និងប្រធានាធិបតីរបស់យើង»។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានចង្អុលបង្ហាញថា ប្រជាជនរុស្ស៊ី «យកចិត្តទុកដាក់ និងជួយយ៉ាងខ្លាំងដល់អ្នកដែលរស់នៅក្នុងសាធារណរដ្ឋប្រជាមានិតដុនណេតស្ក៍ និងលូហ្គែនស្ក៍ តាមការអំពាវនាវរបស់ពួកគេ»៕
ប្រភព៖ ក្រសួងព័ត៌មាន