Home សង្គម ចាប់បាននៅនឹងកន្លែង ក្រោយធ្វើសកម្មភាពគាស់ផ្តាច់សោរ ចូលលួច…

ចាប់បាននៅនឹងកន្លែង ក្រោយធ្វើសកម្មភាពគាស់ផ្តាច់សោរ ចូលលួច…

0

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោកវរសេនីយ៏ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោ១៦:៣០នាទី សមត្ថកិច្ចប៉ុស្តិ៏ក្បាលកោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ដែលមានឈ្មោះ កែវ មុនីឧត្តម ភេទប្រុស អាយុ ២៥ឆ្នាំ ជាជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (យកដែក១២លីគាស់ផ្តាច់សោរ ទម្លុះទ្វារចូលលួចដែកសំនាញ់)។

គួរបញ្ជាក់ថា មុនដំបូងជនរងគ្រោះបានយកដែកសំនាញ់ទុកខាងក្រោយផ្ទះចំការចំនួន២ដុំ ផ្លូវលំ ភូមិយកបាត្រ១ រួចបានដើរមកខាងមុខផ្ទះ ស្រាប់តែមានជនសង្ស័យខាងលើ បានយកដែក ១២លីគាស់សោរទម្លុះទ្វារចូលលួចដែកសំនាញ់ ប៉ុន្តែត្រូវបានជនរងគ្រោះឃើញក៏បានឃាត់ជនសង្ស័យប្រគល់អោយសមត្ថកិច្ច ចាត់ការតាមច្បាប់៕

 

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ

 

Previous articleBarcelona បន្ថែម​ច្បាប់​ថ្មី 3 ទៀត​ឲ្យ​កីឡាករ​អនុវត្ត​តាម​នៅ​រដូវ​កាល​នេះ (​មាន​វី​ដេ​អូ​)
Next articleប្រជាជនរុស្ស៊ីភាគច្រើនគាំទ្រ នឹងការសម្រេចរបស់លោក ពូទីន ចំពោះប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន