បរទេស៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានរាយការណ៍ថា ប្រទេសហ្វីលីពីនមានអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៦,៣% កាលពីក្នុងខែសីហា បើធៀបនឹង ៦,៤% កាលពីក្នុងខែកក្កដា។
ប្រធាន PSA លោក ឌែននីស ម៉ាប៉ា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អតិផរណាបានធូរស្រាលកាលពីក្នុងខែសីហាបន្ទាប់ពីបង្កើនល្បឿនរយៈពេលប្រាំខែជាប់ៗគ្នា។ ជាមួយនឹងអតិផរណានៅក្នុងខែសីហា អតិផរណាជាមធ្យមរបស់ប្រទេសហ្វីលីពីនក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះមានចំនួន ៤,៩%។
លោកបានកត់សម្គាល់ថា ការថយចុះជាចម្បងនៃអតិផរណា គឺដោយសារតែការកើនឡើងប្រចាំឆ្នាំទាបដែលត្រូវបានកត់ត្រានៅក្នុងសន្ទស្សន៍សម្រាប់ការដឹកជញ្ជូន (១៤,៦%) បន្ទាប់មកដោយសារចំណីអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល (៦,៣%)។
កំណើនយឺតនៃអតិផរណាចំណីអាហារកើតឡើងដោយសារការអន្តរាគមន៍ផ្សេងៗរបស់រដ្ឋាភិបាល រួមទាំងការកែលម្អផលិតកម្មសាច់ជ្រូកក្នុងស្រុក និងការនាំចូលសាច់បានទាន់ពេលវេលា។
ស្ថិតិនោះបានបង្ហាញថា ទន្ទឹមនឹងនេះដែរ អតិផរណាស្នូលដែលមិនរាប់បញ្ចូលនូវចំណីអាហារ និងថាមពលមានចំនួន ៤,៦% នៅក្នុងខែសីហា៕
ប្រភព៖ ក្រសួងព័ត៌មាន