ខ្សែការពាររបស់ក្លឹប Bayern Munich កីឡាករ Benjamin Pavard បានច្រានចោលការផ្ទេរទៅកាន់ Manchester United នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន L’Equipe ។
Man Utd បានដាក់សំណើជាផ្លូវការសម្រាប់កីឡាករវ័យ 26 ឆ្នាំរូបនេះ ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តនៅ Allianz Arena ។
គួររំលឹកឡើងវិញផងដែរថា Pavard ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Chelsea, Atletico Madrid និង Juventus ផងដែរនៅរដូវក្តៅនេះ៕