បរទេស៖ បើតាមអាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១១៣,៣៧១ នាក់គិតត្រឹមថ្ងៃពុធដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងរហូត ដល់ទៅចំនួន ២២,៧០១,៩២១ នាក់។
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៥ ខែសីហា។ ក្នុងចំណោមករណីថ្មីនេះមាន ៣៦៩ ករណី ជាការនាំចូលដែលធ្វើឱ្យចំនួនសរុប កើន ឡើងរហូត ដល់ទៅចំនួន ៥៦,៥១៤ នាក់។ ចំនួនអ្នកឆ្លងដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមានចំនួន ៥៦៦ នាក់។ ចំនួនអ្នកស្លាប់ ១០៨ នាក់ទៀតដែលត្រូវបានបញ្ជាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់មានចំនួនសរុបដល់ទៅ ២៦,៣៣២ នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន