Ajax ទាមទារតម្លៃប្រមាណ… ចំពោះការផ្ទេរ Antony ទៅកាន់ Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic នៅថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២២នេះ បានអោយដឹងថាក្លឹប Manchester United មានទំនុកចិត្តក្នុងការចុះហត្ថលេខាយកនៅកីឡាករ Antony ពីក្លឹប Ajax អោយបានមុនទីផ្សារដោះដូរកីឡាករបិទនៅចុងខែនេះ។

ក្លឹបទាំងបាន ធ្វើការពិភាក្សាគ្នាចំពោះតម្លៃ ក្នុងការផ្ទេរនេះ ដែលសំណើរអាចមានទំហំទឹកប្រាក់ប្រមាណ ៩៤លានអឺរ៉ូ ប៉ុន្តែខាងក្លឹប Ajax បានធ្វើការបញ្ជាក់ថាខ្លួនចង់បានតម្លៃប្រមាណ ១០០លានអឺរ៉ូសម្រាប់ការផ្ទេរមួយនេះ។

គួរបញ្ជាក់ផងដែរថា ក្លឹបដែលមានទីតាំងនៅប្រទេសហូឡង់មួយនេះបានធ្វើការច្រានចោលនៅសំណើររបស់ក្លឹប Man Utd កាលពីពេលថ្មីនេះម្តងរួចទៅហើយ ដែលមានទឹកប្រាក់ប្រមាណ ៨០លានអឺរ៉ូ៕