បរទេស៖ អតីតនាយកសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) លោក ផាក ជីវ៉ុន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងទំនងជានឹងធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងខែវិច្ឆិកា ដើម្បីបង្ហាញពីសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។
លោក ផាក បាននិយាយនៅវិទ្យុ KBS ថា «ពួកគេនឹងធ្វើវាដើម្បីបង្ហាញពីការគំរាមកំហែងដែលគ្រាប់មីស៊ីលរបស់ខ្លួនអាចហោះហើរទៅកាន់សហរដ្ឋអាមេរិកដែលមានក្បាលគ្រាប់ធុនតូច និងស្រាលជាងមុន និងជាការវាយលុកចំពោះរដ្ឋបាលលោក ចូ បៃដិន នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ»។
លោក ផាក ក៏បាននិយាយផងដែរថា កូរ៉េខាងជើងអាចធ្វើសកម្មភាពបង្កហេតុក្នុងការតវ៉ាចំពោះសមយុទ្ធយោធាដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធកាលពីថ្ងៃចន្ទ។
លោកបាននិយាយថា «លោកប្រធាន គីម ជុងអ៊ុន នឹងមិនមើលរំលងវាដូចជាគ្មានអ្វីកើតឡើងនោះទេ»។
កូរ៉េខាងជើងបានថ្កោលទោសជាយូរមកហើយថា សមយុទ្ធរួមគ្នានោះជាការហ្វឹកហាត់សម្រាប់ការឈ្លានពាន។
មន្ត្រីនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិយាយថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈទាំងអស់ ហើយត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួននៅពេលណាក៏បាន។
លោក ផាក បាននិយាយថា រដ្ឋាភិបាលគួរតែព្យាយាមសម្រេចឱ្យបាន ប្រសិនបើ «ផែនការដ៏ក្លាហាន» របស់លោកប្រធានាធិបតី យូន ស៊ុកយុល ឆ្ពោះទៅកូរ៉េខាងជើងនឹងចាប់ផ្តើម ដោយផែនការនេះអំពាវនាវឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរជាថ្នូរនឹងជំនួយសេដ្ឋកិច្ចដ៏ធំ។
កូរ៉េខាងជើងបានបញ្ចេញប្រតិកម្មអវិជ្ជមានចំពោះសំណើនេះ ដោយបានហៅវាថាជា «កម្ពស់នៃភាពមិនសមហេតុសមផល»៕
ប្រភព៖ ក្រសួងព័ត៌មាន