បរទេស៖ អត្រាអតិផរណាខ្ពស់នៅក្នុងប្រទេសឥណ្ឌូណេស៊ីទំនងជានឹងបន្តនៅក្នុងឆ្នាំ២០២៣ ខណៈដែលធនាគារឥណ្ឌូណេស៊ី (BI) បានប៉ាន់ប្រមាណថា តម្លៃនឹងនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល។
អភិបាលធនាគារ BI លោក ភែរី វ៉ារជីយ៉ូ កាលពីពេលថ្មីៗនេះបានព្រមានថា អត្រាអតិផរណាអាចនឹងលើសពីគោលដៅរបស់ខ្លួនពីចំនួន ២-៤% នៅក្នុងឆ្នាំក្រោយ។
លោកបាននិយាយថា មានហានិភ័យដែលអតិផរណាអាចលើសពីដែនកំណត់ខាងលើនៃគោលដៅ ខណៈដែលតម្លៃអាហារ និងថាមពលទំនងជានឹងនៅតែខ្ពស់ ហើយការកើនឡើងនៃតម្រូវការនឹងបន្ថែមសម្ពាធបន្ថែមទៀតដល់អតិផរណា។
គិតត្រឹមខែកក្កដា អតិផរណារបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ ៤,៤៩% ដោយសារតែតម្លៃចំណីអាហារកាន់តែខ្ពស់ និងសេវាកម្មគ្រប់គ្រង និងទំនិញ ដូចជាសំបុត្រយន្តហោះ និងប្រេងឥន្ធនៈជាដើម។
នៅថ្ងៃទី១៨ ខែសីហា រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាំងហ្កា ហាតាតូ បានបញ្ជាក់ថា ជាមួយនឹងវិធានការដែលមានទាំងអស់ រដ្ឋាភិបាលបានប្តេជ្ញាកាត់បន្ថយអតិផរណានៅក្នុងឆ្នាំ២០២២ មកនៅត្រឹមពី ៤-៤,៨ភាគរយ ដែលទាបជាងខែកក្កដាដែលមានចំនួន ៤,៩៤%៕
ប្រភព៖ ក្រសួងព័ត៌មាន