ព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០ព្រឹក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន០២នាក់ ពាក់ពន្ធ័ករណីលួចស៊ីទែនទឹក នៅអគារចិនទុកចោលម្តុំឧតុនិយម ស្ថិតនៅក្រុមទី២៦ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖ ១-ឈ្មោះ តាក សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅម្តុំភូមិដូង ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ ហ៊ុន ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន ៖ ស៊ីទែនទឹកជ័រ ពណ៌ខៀវចំនួន០២ ចំណុះ១០០០លីត្រ (ផលនៃអំពើលួច ) ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើកម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ