បរទេស៖ ប្រទេសឥណ្ឌូណេស៊ីអាចនឹងដាក់ចេញនូវពន្ធទៅលើការនាំចេញរ៉ែនីកែលនៅក្នុងឆ្នាំនេះ ខណៈដែលប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសផលិតដ៏ធំបំផុតនៃលោហៈធាតុអាគុយរថយន្តអគ្គិសនីកំពុងសម្លឹងមើលនូវការកែលម្អបន្ថែមទៀតនៅក្នុងប្រទេស។ នេះបើយោងតាមប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។
លោក វីដូដូ បានបញ្ជាក់ថា ប្រទេសសេដ្ឋកិច្ចធំជាងគេរបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងពិចារណាទៅលើការដាក់ពន្ធនេះនៅក្នុងបទសម្ភាសថ្មីមួយជាមួយសារព័ត៌មាន Bloomberg។
កិច្ចការនោះបានកើតឡើងបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ីបាននិយាយកាលពីដើមឆ្នាំ២០២២ ថាប្រទេសនេះកំពុងសិក្សាចំពោះការបង្កើនពន្ធទៅលើរ៉ែនីកែល។
រ៉ែនីកែល គឺជាផលិតផលនាំចេញដ៏សំខាន់មួយរបស់ឥណ្ឌូណេស៊ី រួមជាមួយនឹងរ៉ែធ្យូងថ្ម និងប្រេងដូង។ កាលពីចុងឆ្នាំមុន លោកប្រធានាធិបតីឥណ្ឌូណេស៊ីបាននិយាយថា ការចម្រាញ់រ៉ែនីកែលអាចបង្កើតតម្លៃបន្ថែមរហូតដល់ ៣៥ប៊ីលានដុល្លារអាម៉េរិក៕
ប្រភព៖ ក្រសួងព័ត៌មាន