បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម កាប់មួយផ្គាក់រងរបួសធ្ងន់

0

ពោធិ៍សាត់៖ កាលពីថ្ងៃសៅរ៍ទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី មានករណីបុរសម្នាក់ត្រូវជនសង្ស័យ១ក្រុម កាប់០១កាំបិតផ្គាក់ បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើង នៅចំណុច
មុខតូបលក់ដូរច្រកព្រាល ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថានៅថ្ងៃទី២១ ខែសីហាឆ្នាំ ២០២២ វេលាម៉ោង ៨និង៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍ប្រម៉ោយបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ប៉ាន់ រ៉ាន់ ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានមកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ថា នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទីនៅចំណុចមុខតូបលក់ដូរច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ថាមានជនសង្ស័យ១ក្រុមមានគ្នា៣ទៅ៤នាក់ ជាកូនរបស់ឈ្មោះ ឡាយ សារិន រស់នៅចំណុចច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រម៉ោយបានយកកាំបិតផ្គាក់ កាប់មកលើខ្លួនចំនួន០១កាំបិតត្រូវត្រង់ឆ្អឹងជំនីខាងឆ្វេង  បណ្តាលឲ្យដាច់រយះដេរចំនួន២០ថ្នេរ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាង កាំបិត ផ្គាក់ក្បែរកន្លែងកើតហេតុចំនួន០១ មូលហេតុ៖ ទំនាស់ពាក្យសម្ដី ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោស តាមច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាល់ជាតិ