បរទេស៖ រលកនៃការផ្ទុះជាច្រើនបានធ្វើឱ្យកក្រើករដ្ឋធានីយេរេវ៉ាននៃប្រទេសអារមេនីកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យក្រសួងស្ថានការណ៍គ្រាអាសន្នរបស់ប្រទេសអារមេនីបាននិយាយថា ការផ្ទុះដំបូងបានកើតឡើងនៅផ្សារទំនើបស៊ើម៉ាលូ ដែលបណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ការបំផ្ទុះជាច្រើនទៀតបានកើតឡើងនៅក្នុងតំបន់នានាដែលនៅជាប់នឹងផ្សារទំនើប។
យោងតាមទិន្នន័យបឋមដែលផ្តល់ឱ្យដោយក្រសួងនោះបានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ក្នុងការបំផ្ទុះនោះ ខណៈដែលមនុស្ស ៥១នាក់ផ្សេងទៀតបានរងរបួស។
យោងតាមសារព័ត៌មានអារមេនីបានឱ្យដឹងថា ឃ្លាំងកាំជ្រួចមួយបានឆាបឆេះដែលបណ្តាលឱ្យមានរលកនៃការផ្ទុះ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា មនុស្សអាចជាប់នៅក្រោមគំនរបាក់បែក។ បច្ចុប្បន្ននេះក្រុមពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះកំពុងធ្វើការនៅកន្លែងកើតហេតុ៕