រកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៦២៣នាក់ នៅចិនដីគោក

0

បរទេស៖ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនដីគោកបានរាយការណ៍ថាមានករណីឆ្លងថ្មីក្នុងស្រុកនៃជំងឺកូវីដ-១៩ ចំនួន ៦២៣នាក់ ដោយក្នុងនោះមាន ៤៩៤នាក់ជាករណីឆ្លងនៅក្នុងខេត្តហៃណាន។

គណៈកម្មាការនេះបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា អ្នកដែលគ្មានរោគសញ្ញាក្នុងស្រុកសរុបចំនួន ១ ៨៤៤នាក់ត្រូវបានគេកំណត់អត្តសញ្ញាណថ្មីកាលពីថ្ងៃអាទិត្យ ដោយក្នុងនោះរួមមាន ៨៤៦នាក់នៅក្នុងខេត្តហៃណាន ៤៤៣នាក់នៅក្នុងតំបន់ស្វយ័តទីបេ និង ៣៩៦នាក់នៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ។

អ្នកជំងឺកូវីដ-១៩ សរុបចំនួន ១២០នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញនៅប្រទេសចិនដីគោកកាលពីថ្ងៃសៅរ៍។

ចំនួនអ្នកជំងឺកូវីដ-១៩ សរុបដែលបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីការជាសះស្បើយបានកើនឡើងដល់ ២២៤ ៤៤៣នាក់នៅចិនដីគោកគិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន។

កាលពីថ្ងៃសៅរ៍ មិនមានករណីស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ទេ ដោយអ្នកស្លាប់សរុបនៅតែមានចំនួន ៥ ២៦៦នាក់។ នេះបើយោងតាមការចេញផ្សាយរបស់គណៈកម្មការនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន