Erik ten Hag ស្តាយក្រោយ​ចំពោះ​ការ​សម្រេចចិត្ត​របស់​គាត់

0

អ្នកចាត់ការ​ក្រុម Manchester United លោក Erik ten Hag បាន​សោកស្តាយ​ចំពោះ​ការ​សម្រេចចិត្ត​របស់​គាត់​ក្នុង​ការ​ដាក់​កីឡាករ Cristiano Ronaldo នៅ​លើ​កៅអី​បម្រុង​សម្រាប់​ការ​ប្រកួត​របស់​ពួក​គេ​ជាមួយនឹង​ក្រុម Brighton & Hove Albion ។

ក្រុម​បិសាច​ក្រហម​បាន​បរាជ័យ​ក្នុង​លទ្ធផល 2-1 ក្រោម​ថ្វី​ជើង​ក្រុម​របស់​លោក Graham Potter ក្នុង​ការ​ប្រកួត​បើក​ឆាក​លី​គ​រដូវ​កាល​ថ្មី​របស់​ពួក​គេ​កាលពី​ថ្ងៃអាទិត្យ​ទី 7 ខែសីហា​។

ថ្លែង​បន្ទាប់​ពី​ការ​ប្រកួត អ្នកចាត់ការ​របស់​ក្រុម​បិសាច​ក្រហម​បាន​និយាយ​ថា​៖ «​វា​ច្បាស់​ណាស់​ក្នុង​ការ​មើលឃើញ​ថា​នៅ​ក្នុង​តង់​ទី 2 យើង​កាន់តែ​ប្រសើរ​ឡើង ដោយ​ការ​រួម​សហការ​របស់ Eriksen និង Ronaldo​។ យើង​បាន​បង្កើត​ឱកាស ហើយ Rashford មានឱកាស​ល្អ​ពីរ​ដង ប៉ុន្តែ​វា​ជា​ការ​អាម៉ាស់​មួយ ដែល​យើង​មិន​បាន​ស៊ុត​បញ្ចូល​ទី​»៕