បរទេស៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យថា ពាណិជ្ជកម្មទំនិញបរទេសរបស់ប្រទេសចិនបានកើនឡើង ១០,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់តម្លៃ ២៣,៦ទ្រីលានយន់ (ប្រហែល ៣,៥ទ្រីលានដុល្លារអាម៉េរិក) ក្នុងអំឡុងពេល ៧ខែដំបូងនៃឆ្នាំនេះ។
ការនាំចេញបានកើនឡើង ១៤,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់តម្លៃ ១៣,៣៧ទ្រីលានយន់ ខណៈដែលការនាំចូលបានកើនឡើង ៥,៣ភាគរយបើធៀបទៅនឹងឆ្នាំមុន ដែលឈានដល់តម្លៃ ១០,២៣ទ្រីលានយន់។ នេះបើយោងតាមរដ្ឋបាលទូទៅគយរបស់ប្រទេសចិន៕
ប្រភព៖ ក្រសួងព័ត៌មាន