Home ព័ត៌មានអន្តរជាតិ យន្តហោះ​របស់​លោកស្រី Nancy Pelosi បាន​ចាក​ចេញពី​ព្រ​លាន​យន្តហោះ Songshan ក្នុង​ទីក្រុង​តៃប៉ិ

យន្តហោះ​របស់​លោកស្រី Nancy Pelosi បាន​ចាក​ចេញពី​ព្រ​លាន​យន្តហោះ Songshan ក្នុង​ទីក្រុង​តៃប៉ិ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រុ​ស្ស៊ី RT នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី Nancy Pelosi បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​របស់​លោកស្រី​ទៅ​កាន់​កោះ​តៃវ៉ាន់ ហើយ​បាន​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ Songshan ក្នុង​ទីក្រុង​តៃប៉ិ នៅ​ថ្ងៃ​ពុធ​នេះ​។​

​លោកស្រី Pelosi បាន​មក​ដល់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ បើ​ទោះបីជា​មានការ​ព្រមាន​យ៉ាង​ខ្លាំង​ពី​សំណាក់​ទីក្រុង​ប៉េ​កាំ​ង ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ក្រោម​គោលនយោបាយ​ចិន​តែ​មួយ​។​

​ក្នុងអំឡុងពេល​ស្នាក់​នៅ​ដ៏​ខ្លី​របស់​លោកស្រី​នៅ​ទីក្រុង​តៃប៉ិ ប្រធាន​សភា​អា​មេ​រិ​ក​រូប​នេះ​បាន​សន្យា​ថា​សហរដ្ឋអាមេរិក នឹង​មិន​បោះបង់​ចោលការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​តៃវ៉ាន់​នោះ​ទេ​៕

Previous articleអាជ្ញាធរ​អាកាសចរណ៍​ចិន ជូនដំណឹង​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ អោយ​ហោះហើរ​ក្រៅ​តំបន់​សមយុទ្ធ​យោធា​នៅ​ក្បែរ​កោះ​តៃវ៉ាន់
Next articleMan Utd ទាក់ទង​ផ្ទាល់​ជាមួយ​ក្លឹ​ប ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​វ័យក្មេង​ម្នាក់