បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានអោយដឹងថាអាជ្ញាធរអាកាសចរណ៍របស់ប្រទេសចិនបានផ្ញើសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ី។ ដោយនៅក្នុងសេចជូនដំណឹងនោះ ពួកគេបានបញ្ជាក់អំពីសមយុទ្ធយោធាដែលកើតឡើងនាពេលខាងមុខនៅជុំវិញកោះតៃវ៉ាន់។ ពួកគេត្រូវបានណែនាំឱ្យយន្តហោះទាំងអស់ ហោះហើរនៅក្រៅតំបន់ចំនួនប្រាំមួយនៅជុំវិញកោះតែវ៉ាន់ ដែលត្រូវបានកំណត់សម្រាប់ការហ្វឹកហាត់ផ្ទាល់។
ការព្រមានដែលត្រូវបានរាយការណ៍ដោយ Bloomberg កើតឡើងចំពេលដែលប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយចិន ដើម្បីផ្គើននឹងការជំទាស់របស់ទីក្រុងប៉េកាំង៕