យោងតាមសារព័ត៌មាន Sky Sports បានឱ្យដឹងថា Manchester United បានធ្វើការទាក់ទងដោយផ្ទាល់ជាមួយក្លឹប RB Salzburg ជុំវិញកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់កីឡាករ Benjamin Sesko ។
បិសាចក្រហមកំពុងសម្លឹងរកការបន្ថែមខ្សែប្រយុទ្ធក្នុងក្រុមរបស់ពួកគេ ហើយបានកំណត់អត្តសញ្ញាណលើកីឡាករស្លូវេនី វ័យ 19 ឆ្នាំជាគោលដៅកំពូលរបស់ពួកគេ។ Sesko រកបាន 11 គ្រាប់កាលពីរដូវកាលមុន ហើយថ្មីៗនេះបានស៊ុតបញ្ចូលទីតែមួយគ្រាប់គត់សម្រាប់ការប្រកួតជាមួយ Liverpool ក្នុងការប្រកួតមិត្តភាព។
ខ្សែប្រយុទ្ធរូបនេះល្អទាំងល្បឿន និងសមត្ថភាពបញ្ចប់ទី ដែលបានទាក់ទាញភ្នែកក្លឹបធំៗជាច្រើន រាប់បញ្ចូលទាំងក្លឹប Chelsea និងក្លឹបដែលមិនបញ្ចេញឈ្មោះផ្សេងទៀត នេះបើយោងតាមការអះអាងរបស់លោក Fabrizio Romano ។
Man Utd ត្រូវបានគេរំពឹងថា ចង់ឲ្យមានការផ្លាស់ប្តូរបានឆាប់រហ័ស ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយនេះ។ ទោះយ៉ាងណាក៏ដោយ Salzburg បានកំណត់តម្លៃ 45 លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះ ។
គួររំលឹកឡើងវិញដែរថា នាយកកីឡាលោក John Murtaugh ថ្មីៗនេះបានទាក់ទងជាមួយភ្នាក់ងាររបស់ Sesko ហើយក្លឹបក៏បានធ្វើការទាក់ទងទៅកាន់ RB Salzburg ផងដែរ៕