ចិន ព្រមាន​អ្នកនយោបាយ​អង់គ្លេស កុំអោយ​ដើរ​តាម​គំរូ​របស់​សហរដ្ឋអាមេរិក

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រុ​ស្ស៊ី RT នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ឡុ​ង​ដ៍​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា អ្នកនយោបាយ​អង់គ្លេស​គួរតែ​ជៀសវាង​ការ​ធ្វើ​តាម​គំរូ​របស់​សហរដ្ឋអាមេរិក ដែល​បាន “​លេង​ជាមួយ​ភ្លើង​” នៅ​ពេល​និយាយ​អំពី​បញ្ហា​កោះ​តៃវ៉ាន់​។​

​ក្នុង​នោះ​លោក Zheng Zeguang បាន​និយាយ​ថា សកម្មភាព​បែប​នេះ “​ជៀស​មិន​រួច​នឹង​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន​-​អង់គ្លេស​”​។ លោក​បាន​បន្ថែម​ទៀត​ថា មន្ត្រី​អង់គ្លេស​គួរតែ​បដិសេធ​មិន​និយាយ​អំពី “​ការ​ជួយ​តៃវ៉ាន់​ការពារ​ខ្លួន ឬ​ទៅ​លេង​កោះ​នោះ​”​។​

​អ្នកការទូត​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក លោកស្រី Nancy Pelosi ទៅ​កាន់​ទីក្រុង​តៃប៉ិ “​បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន ហើយ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ទូ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​”​។ ហើយ​លោក Zheng បាន​អំពាវនាវ​ឲ្យ​ចក្រភព​អង់គ្លេស «​កុំ​ធ្វើ​តាម​អា​មេ​រិ​ក​»៕