Barcelona បានធ្វើការបន្ថែមកីឡាករលំដាប់ថ្នាក់ពិភពលោកមួយចំនួន ក្នុងក្រុមរបស់ពួកគេនៅរដូវក្តៅនេះ។ ពួកគេត្រូវបានគេរាយការណ៍ថា កំពុងជួបវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែសកម្មភាពផ្ទេរកីឡាកររដូវក្តៅរបស់ពួកគេ មិនមានភាពស្ងប់ស្ងាត់ទេ។ ពួកគេបានចុះហត្ថលេខាជាមួយ Franck Kessie, Andreas Christensen, Raphinha, Robert Lewandowski និង Jules Kounde នៅរដូវក្តៅនេះ។
Barcelona ក៏នឹងត្រូវបង្ខំចិត្តបញ្ចេញកីឡាករមួយចំនួនផងដែរ ដើម្បីធ្វើឱ្យមានតុល្យភាពលើប្រាក់ឈ្នួលរបស់ពួកគេនៅពេលនេះ។ យោងតាមរបាយការណ៍ ក្លឹប Catalans ជំពាក់ប្រាក់ប្រហែល 17 លានអឺរ៉ូសម្រាប់ខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញ។
Barcelona ក៏បានជំរុញកីឡាកររបស់ខ្លួនឱ្យកាត់ប្រាក់ខែផងដែរ។ ជាធម្មតា សំណួរនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នានៅពេលនេះគឺថា តើ Barcelona ចំណាយប្រាក់ប៉ុន្មានដល់កីឡាកររបស់ពួកគេ? តោះមកមើលប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់តារាឆ្នើមរបស់ក្រុម Barcelona ទាំងអស់គ្នា៖
#20 Neto Murara ទទួលបាន 115,385 អឺរ៉ូក្នុងមួយសប្តាហ៍
#19 Samuel Umtiti ទទួលបាន 120,192 អឺរ៉ូក្នុងមួយសប្តាហ៍
#18 Ferran Torres ទទួលបាន 120,192 អឺរ៉ូក្នុងមួយសប្តាហ៍
#17 Ronald Araujo -ទទួលបាន 134,615 អឺរ៉ូក្នុងមួយសប្តាហ៍
#16 Marc-Andre ter Stegen ទទួលបាន 173,077 អឺរ៉ូក្នុងមួយសប្តាហ៍
#15 Pedri ទទួលបាន 180,385 អឺរ៉ូក្នុងមួយសប្តាហ៍
#14 Jules Kounde ទទួលបាន 182,692 អឺរ៉ូក្នុងមួយសប្តាហ៍
#13 Memphis Depay -ទទួលបាន 200,385 អឺរ៉ូក្នុងមួយសប្តាហ៍
#12 Andreas Christensen ទទួលបាន 200,385 អឺរ៉ូក្នុងមួយសប្តាហ៍
#11 Gerard Pique ទទួលបាន 200,385 អឺរ៉ូក្នុងមួយសប្តាហ៍
#10 Pierre-Emerick Aubameyang ទទួលបាន 220,385 អឺរ៉ូក្នុងមួយសប្តាហ៍
#9 Raphinha ទទួលបាន 240,385 អឺរ៉ូក្នុងមួយសប្តាហ៍
#8 Franck Kessie ទទួលបាន 260,385 អឺរ៉ូក្នុងមួយសប្តាហ៍
#7 Ousmane Dembele ទទួលបាន 264,423 អឺរ៉ូក្នុងមួយសប្តាហ៍
#6 Ansu Fati ទទួលបាន 268,269 អឺរ៉ូក្នុងមួយសប្តាហ៍
#5 Miralem Pjanic ទទួលបាន 300,385 អឺរ៉ូក្នុងមួយសប្តាហ៍
#4 Robert Lewandowski ទទួលបាន 360,577 អឺរ៉ូក្នុងមួយសប្តាហ៍
#3 Jordi Alba ទទួលបាន 400,577 អឺរ៉ូក្នុងមួយសប្តាហ៍
#2 Sergio Busquets ទទួលបាន 423,077 អឺរ៉ូក្នុងមួយសប្តាហ៍
#1 Frenkie de Jong ទទួលបាន 560,962 អឺរ៉ូក្នុងមួយសប្តាហ៍