បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានអោយដឹងថារដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោកស្រី Annalena Baerbock បានប្រកាសកាលពីថ្ងៃអង្គារក្នុងអំឡុងពេលសន្និសីទសន្ធិសញ្ញាមិនរីកសាយភាយរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កបានព្រមានចិនប្រឆាំងនឹងការកើនឡើងភាពតានតឹងជាមួយតៃវ៉ាន់ ហើយបានប្តេជ្ញាថានឹងជួយក្រុងតៃប៉ិ ក្នុងករណីមានជម្លោះជាមួយទីក្រុងប៉េកាំង។
លោកស្រី Baerbock បាននិយាយថា “យើងមិនទទួលយកនៅពេលដែលច្បាប់អន្តរជាតិត្រូវបានបំបែក ហើយប្រទេសជិតខាងដែលធំបានវាយប្រហារប្រទេសជិតខាងដែលតូចជាង”៕