បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានអោយដឹងថាយន្តហោះដឹកលោកស្រី Nancy Pelosi បានចុះចតនៅតៃវ៉ាន់ដោយសុវត្ថិភាព។
គួរបញ្ជាក់ថាទីក្រុងប៉េកាំងដែលបានចាត់ទុកតៃវ៉ាន់ គឺជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួនក្រោមគោលនយោបាយចិនតែមួយ បាននឹងកំពុងតវ៉ាយ៉ាងខ្លាំងក្លា ចំពោះការធ្វើដំណើរមួយនេះ ដែលបានព្រមានសហរដ្ឋអាមេរិកអំពី “ផលវិបាកដែលមិនអាចទទួលយកបាន” ប្រសិនបើវាកើតឡើងមែន។
កោះតៃវ៉ាន់មិនត្រូវបានកំណត់ជាផ្លូវការនៅក្នុងដំណើរទស្សន៍កិច្ចផ្លូវការណ៍ក្នុងតំបន់អាស៊ីរបស់របស់លោកស្រី Nancy Pelosi នោះទេ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថាលោកស្រីនៅតែអាចធ្វើដំណើរទៅកោះមួយនេះបាន៕