ព័ត៌មាន​បឋម​៖ រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ព្រឹក

0

កំពង់ស្ពឺ​៖ កាលពី​ម៉ោង​ប្រមាណ ៦:៣១​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២២​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ ៣៨-៣៩ ស្ថិត​នៅ​ភូមិ​ពោធិ៍​ខ្ញែរ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត ប្រភេទ​កូរ៉េ​ ២​តោន​កន្លះ ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ បានបុក​ជាមួយ​រថយន្ដ​ប្រភេទ​តូ​រី​ស បណ្តាល​អោយ​អោយ​មាន​ស្លាប់​ម្នាក់ និង​របួស​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ