បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT របស់រុស្ស៊ីនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានអោយដឹងថាប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ត្រូវបានគេរំពឹងថានឹងចុះចតនៅទីក្រុងតៃប៉ិ នៅម៉ោងប្រហែល ១០ យប់ម៉ោងនៅក្នុងស្រុក (ត្រូវនឹងម៉ោង 2 រសៀល GMT) ។ ទោះបីជាលោកស្រីបានលុបចោលដំណើរទស្សនកិច្ចទៅកាន់កោះនេះ ពីដំណើរផ្លូវសាធារណៈរបស់លោកស្រីក៏ដោយ ក៏មន្ត្រីខាងក្នុងរបស់សហរដ្ឋអាមេរិក និងតៃវ៉ាន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ដំណើរការនេះនៅតែបន្តទៅមុខ។
គួរបញ្ជាក់ថា គេរំពឹងទុកថាលោកស្រី Pelosi នឹងចំណាយពេលមួយយប់នៅទីក្រុងតៃប៉ិ ហើយជួបជាមួយប្រធានាធិបតី Tsai Ing-wen នៅថ្ងៃបន្ទាប់ មុនពេលលោកស្រីបន្តដំណើរទៅកាន់កូរ៉េខាងត្បូង និងជប៉ុន។
ទន្ទឹមនឹងនោះ ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា ទង្វើនេះ បានបង្កើតជាការញុះញង់ដ៏ធំ ធ្វើឱ្យខូចដល់ទំនាក់ទំនងរវាងអាមេរិក និងចិន ហើយនឹងធ្វើឱ្យទីក្រុងប៉េកាំងមានការសងសឹក៕