រុ​ស្ស៊ី​ បង្កើន​ការ​បញ្ជូន​ឧស្ម័ន​ធម្មជាតិទៅ​កាន់​ប្រទេស​ចិន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT របស់​រុ​ស្ស៊ី ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ក្រុមហ៊ុន​ថាមពល​រុ​ស្ស៊ី Gazprom ដ៏​ធំ​បាន​និយាយ​នៅ​លើ​បណ្តាញ Telegram ផ្លូវ​ការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​រុ​ស្ស៊ី​បាន​បង្កើន​ការ​ដឹក​ជញ្ជូន​ឧស្ម័ន​ធម្មជាតិ​ទៅ​កាន់​ប្រទេស​ចិនតា​មរយៈ​បំពង់​បង្ហូរ​ថាមពល​ស៊ី​បេ​រី​ក្នុងឆ្នាំនេះ​។ ការ​បញ្ជូន​នេះ​បាន​កើនឡើង ៦០.៩% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​ក្នុង​នោះ​ក្រុមហ៊ុន Gazprom បាន​និយាយ​ថា “​កា​បញ្ជូន​ឧស្ម័ន​នៅ​ក្នុង​ខែកក្កដា​នេះ គឺ​មានការ​កើន​លើស​ពី​បរិមាណ​កិច្ចសន្យា នឹង​បាន​ជាប់​ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​នៃ​បរិមាណ​នាំ​ចេញ​ប្រចាំ​ថ្ងៃ គឺ​លើស​ពី ៣​ដង​”៕