បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT របស់រុស្ស៊ី នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានអោយដឹងថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអត្ថាធិប្បាយលើទស្សនវិស័យនៃការប្រយុទ្ធនឹងសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីសមភាគីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យរុស្ស៊ី ធ្វើការចរចាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មី ដើម្បីមានសក្តានុពលជំនួសសន្ធិសញ្ញា New Start ។
លោកពូទីនបាននិយាយថា “រុស្សីធ្វើតាមលិខិត និងស្មារតីនៃសន្ធិសញ្ញាយ៉ាងខ្ជាប់ខ្ជួន។ កាតព្វកិច្ចរបស់យើងក្រោមកិច្ចព្រមព្រៀងទ្វេភាគីជាមួយសហរដ្ឋអាមេរិកស្តីពីការកាត់បន្ថយ និងកម្រិតអាវុធដែលពាក់ព័ន្ធក៏ត្រូវបានបំពេញយ៉ាងពេញលេញផងដែរ”។
លោកបានបន្ថែមទៀតថា ទីក្រុងមូស្គូជឿជាក់ថា “មិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរទេ ហើយវាក៏មិនអាចនឹងកើតមានផងដែរ”៕