បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT របស់រុស្ស៊ីបានអោយដឹងថាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ បានចេញផ្សាយថា តៃវ៉ាន់បានផ្លាស់ប្តូរទីតាំងយន្តហោះចម្បាំង Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង និងបរិក្ខារយោធាផ្សេងទៀត មុនពេលដំណើរទស្សនកិច្ចដែលអាចកើតឡើងរបស់ប្រធានសភាអាមេរិក Nancy Pelosi ។
ក្នុងកាសែត China Times ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់បានរាយការណ៍កាលពីថ្ងៃអង្គារថា យន្តហោះបន្ថែមចំនួនប្រាំបីគ្រឿងត្រូវបានផ្លាស់ប្តូរទៅកាន់មូលដ្ឋានទ័ពអាកាស Chihhang ដោយបន្ថែមទៅលើយន្តហោះចម្បាំង Mirage 2000 ពីរគ្រឿងដែលឈរជើងនៅទីនោះរួចហើយ។
ទីភ្នាក់ងារព័ត៌មាននេះបានបន្ថែមថា មូលដ្ឋាននេះមានទីតាំងនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ ដែលជាកន្លែងយន្តហោះរបស់លោកស្រី Pelosi អាចនឹងចុះចត ហើយ កន្លែងនេះត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕