Home ព័ត៌មានកីឡា Liverpool ប្រឈម​នឹង​អវត្តមាន​កីឡាករ 8​នាក់​សម្រាប់​ការ​ប្រកួត​បើក​ឆាក Premier League ទល់​នឹង Fulham

Liverpool ប្រឈម​នឹង​អវត្តមាន​កីឡាករ 8​នាក់​សម្រាប់​ការ​ប្រកួត​បើក​ឆាក Premier League ទល់​នឹង Fulham

0

កីឡាករ Liverpool ចំនួន​ប្រាំបី​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​ខកខាន​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល Premier League 2022-23 របស់​ក្លឹ​ប​ជាមួយនឹង​ក្រុម Fulham ។

ហង្ស​ក្រហម​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី Craven Cottage ដើម្បី​ជួប​ជាមួយ​ក្រុម​របស់​លោក Marco Silva នៅ​ថ្ងៃ​សៅរ៍​ទី 6 ខែសីហា​នេះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​អាច​នឹង​អវត្តមាន​កីឡាករ​មួយ​ចំនួន រួម​ទាំង​កីឡាករ​ជម្រើស​ដំបូង​ពីរ​បី​នាក់ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Liverpool World ។

កីឡាករ​ទាំង​ប្រាំបី​នាក់ ដែល​របួស​រួម​មាន​៖ Alisson Becker, Kelleher, Diogo Jota, Naby Keita, Curtis Jones, Alex Oxlade-Chamberlain, Kostas Tsimikas និង Ibrahima Konate៕

Previous articleកោះ​តៃវ៉ាន់ ធ្វើការ​ចល័ត​យន្តហោះ​ចម្បាំង និង​បរិក្ខារ​យោធា ខណៈ​ប្រធាន​សភា​អា​មេ​រិ​ក​អាច​នឹង​មក​បំពេញ​ទស្សនកិច្ច
Next articleកញ្ចប់​អាវុធ​តម្លៃ ៥៥០​លាន​ដុល្លារ​បន្ថែម​ទៀត ត្រូវ​ផ្តល់​អោយ​អ៊ុយ​ក្រែ​ន