ទីតាំង 3​ ដែល Man Utd ត្រូវ​ពង្រឹង​សម្រាប់​រដូវ​កាល​ថ្មី

0

ក្រុម Manchester United បាន​រីករាយ​នឹង​ការ​ប្រកួត​មុន​បើក​រដូវ​កាល​ដ៏​ល្អ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Erik ten Hag ។ ពួក​គេ​បាន​ចុះហត្ថលេខា​លើ​កីឡាករ​ថ្មី​មួយ​ចំនួន​ដូច​ជា Lisandro Martinez, Tyrell Malacia និង Christian Eriksen ។

កីឡាករ​សំខាន់​មួយ​ចំនួន​របស់​បិសាច​ក្រហម​បាន​ចាក​ចេញពី​ក្លឹ​ប​សម្រាប់​រដូវក្តៅ​នេះ ដែល​មាន​ដូច​ជា Edinson Cavani, Paul Pogba, Juan Mata, Jesse Lingard និង Nemanja Matic ។

នេះ​មាន​ន័យ​ថា Manchester United ត្រូវការ​បន្ថែម​កីឡាករ​ចំណូល​ថ្មី​ពីរ​បី​នាក់​ទៀត​សម្រាប់​រដូវ​កាល​ថ្មី ហើយ​នេះ​ជា​មុខ​តំណែង​បី​ដែល​ក្លឹ​ប​ត្រូវ​ដោះស្រាយ​មុនគេ​គឺ តំបន់​បម្រើ​ការពារ ស្លាប​ការពារ​ខាងស្តាំ និង​តំបន់​បម្រើ​ប្រយុទ្ធ​ស្លាប​ខាងស្តាំ​៕