បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN បានអោយដឹងថាយោងតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់តៃវ៉ាន់ និងមន្ត្រីអាម៉េរិកបានឲ្យដឹងថា ប្រធានសភាអាម៉េរិក លោកស្រី Nancy Pelosi ត្រូវបានគេប៉ាន់ប្រមាណថានឹងទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ចទៅទ្វីបអាស៊ីរបស់លោកស្រី បើទោះបីជាមានការព្រមានពីមន្ត្រីរដ្ឋបាល លោក Biden ដែលព្រួយបារម្ភអំពីការឆ្លើយតបរបស់ប្រទេសចិន ចំពោះដំណើរទស្សនកិច្ចនេះក៏ដោយ៕