ភ្នាក់ងាររបស់ Cristiano Ronaldo លោក Jorge Mendes ត្រូវបានគេរាយការណ៍ថាបានផ្តល់ជូនខ្សែប្រយុទ្ធ Manchester United ទៅកាន់ក្លឹប Barcelona នៅមុនពេលពួកគេចុះហត្ថលេខាលើ Robert Lewandowski ។
យោងតាមអ្នកកាសែត CBS លោក Ben Jacobs ប្រធានក្រុមព័រទុយហ្គាល់ ថែមទាំងសុខចិត្តទទួលយកការកាត់ប្រាក់ខែ ដើម្បីចាកចេញពី Old Trafford នៅរដូវក្តៅនេះ។ Jacobs ក៏អះអាងដែរថា បច្ចុប្បន្នគ្មានក្លឹបណាខិតជិតក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរូបនេះទេ ស្របពេលដែលបិសាចក្រហមបានប្រកាសថាកីឡាកររូបនេះ «មិនសម្រាប់លក់»។
ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូររបស់ Lewandowski ទៅ Camp Nou មានន័យថា Barca បានច្រានចោលកីឡាករព័រទុយហ្គាល់៕