អីយ៉ាស់! Ronaldo ហ៊ានធ្វើរឿងមួយនេះ ដើម្បីចាកចេញពី Man Utd

0

អ្នកកាសែត និងជាអ្នកអត្ថាធិប្បាយកីឡាដ៏ល្បីល្បាញលោក Ben Jacobs បានអះអាងថា Cristiano Ronaldo មានឆន្ទៈក្នុងការកាត់បន្ថយប្រាក់ឈ្នួល ដើម្បីចាកចេញពី Manchester United នៅរដូវក្តៅនេះ។

Jacobs បានបន្ថែមទៀតថា កីឡាករវ័យ 37 ឆ្នាំរូបនេះចាប់អារម្មណ៍ក្នុងការចូលរួមជាមួយ Atletico Madrid របស់លោក Diego Simeone ទោះបីជា ATM បានបដិសេធការផ្លាស់ប្តូរក៏ដោយ។

Ben Jacobs បានសរសេរនៅលើ Twitter ថាកីឡាករវ័យ 37 ឆ្នាំរូបនេះសុខចិត្តកាត់បន្ថយប្រាក់ខែដល់ទៅ 30 ភាគរយ។

អ្នកការសែតខាងលើក៏បានអះអាងថា Atletico នៅតែមិនចាប់អារម្មណ៍ក្នុងការនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បើទោះបីជាគាត់ចង់បានការផ្លាស់ប្តូរនេះក៏ដោយ។ ពួកគេចាត់ទុកការចុះហត្ថលេខាលើ Cristiano Ronaldo ថាជា “បញ្ហា” ខណៈពេលដែល Real Madrid ក៏មិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេឡើងវិញដែរ៕