អតីតកីឡាករជម្រើសជាតិអង់គ្លេស Gabby Agbonlahor បានអះអាងថា Frenkie de Jong នឹងមិនចូលរួមជាមួយ Manchester United ប្រសិនបើគាត់សម្រេចចិត្តចាកចេញពី Barcelona នៅរដូវក្តៅនេះ។
យោងតាម Agbonlahor បានឲ្យដឹងថា កីឡាករវ័យ 25 ឆ្នាំរូបនេះចង់ចុះហត្ថលេខាជាមួយ Bayern Munich ឬ Chelsea ដែលជាក្លឹបដែលអាចផ្តល់ឱ្យគាត់នូវឱកាស ដើម្បីឈ្នះពានរង្វាន់ដ៏ធំបំផុត។
គួររំលឹកឡើងវិញដែរថា ក្រុមរបស់លោក Erik ten Hag បានចាប់អារម្មណ៍ជាយូរមកហើយក្នុងការចុះហត្ថលេខាលើ De Jong ពី Barcelona ។ ក្លឹបត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចព្រមព្រៀង 85 អឺរ៉ូជាមួយក្លឹប Barcelona ប៉ុន្តែកីឡាករខ្លួនឯងនៅតែស្ទាក់ស្ទើរក្នុងការចាកចេញពីរដ្ឋធានីកាតាឡាន៕