រុ​ស្ស៊ី​សម្រេច​យក​ថ្លៃ​ប្រេង​ពី​ឥណ្ឌា ជា​រូបិយប័ណ្ណ​របស់​ប្រទេស​..

0

បរទេស​៖ ប្រភព​ចំនួន ០៣ និង​ឯកសារ ០១ បាន​បង្ហាញ​ថា រុ​ស្សី​យក​ប្រាក់​ថ្លៃ​ប្រេង​ពី​ប្រទេស​ឥណ្ឌា​ជា​រូបិយប័ណ្ណ​អា​រ៉ាប់​អេ​មី​រ៉ាត់​ដែល​នាំ​ចេញ​ទៅ​កាន់​អតិថិជន​ជនជាតិ​ឥណ្ឌា​មួយ​ចំនួន ខណៈ​ដែល​ទីក្រុង​ម៉ូ​ស្កូ​មិន​ទទួល​ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​ដកខ្លួន​ចេញពី​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច ។

រុ​ស្សី​បាន​ទទួល​រង​ទណ្ឌកម្ម​ជា​ច្រើន​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ទៅ​លើ​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​កុម្ភៈ ដែល​ខ្លួន​បាន​និយាយ​ថា​ជា “​ប្រតិបត្តិការ​យោធា​ពិសេស​”​។ វិ​ក័យ​ប​ត្រ​ដែល​បានឃើញ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​សម្រាប់​ការ​ផ្គត់ផ្គង់​ទៅ​កាន់​រោងចក្រ​ចម្រាញ់​ប្រេង​បាន​គណនា​ជា​ដុល្លារ ប៉ុន្តែ​ការ​ទូរ​ទាត់​បាន​ស្នើ​សុំ​ជា​រូបិយ​ប​ណ្ឌ​អា​រ៉ាប់​អេ​មី​រ៉ាត​។

ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​រុ​ស្ស៊ី Rosneft (ROSN.MM) កំពុង​ជំរុញ​ប្រេង​ឆៅ​តាម​រយៈ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​រួម​ទាំង Everest Energy និង Coral Energy ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ឥឡូវនេះ​ជា​អ្នកទិញ​ប្រេង​ធំ​ជាងគេ​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​ចិន​៕

ប្រភព​៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ