២​ក្រុម ១១​នាក់​!! បើក​ឆាកប្រយុទ្ធ​កាប់​ចាក់​គ្នា​យ៉ាង​អ​នា​ធិ​តេ​យ្យ

0

កំពង់ស្ពឺ ៖ ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់ លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ដ និង​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ ចុះ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​សកម្មភាព​បង្ក​អសន្ដិសុខ​សង្គម​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​វាយ​កាប់​ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ប​សេដ្ឋ ទឹកដី​ខេត្ដកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ។

នៅ​រសៀល​ថៃ្ង​ទី​១៨ ខែកក្កដា កម្លាំង​ជំនាញ​ខេត្ដ និង​កម្លាំង​អធិការ​ស្រុក​ប​សេដ្ឋ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ដតាកែវ ធ្វើការ​ប្រមូល​មុខសញ្ញា​ក្មេង​ទំនើង​ដែល​បង្ក​ការ​អុកឡុក​កាប់​ចាក់​ដេញ​វាយ​អាណា​ធិ​ប​តេ​យ្យ នៅ​មុខ​សាលារៀន​វត្ត​ចាស់ ស្ថិត​នៅ​ភូមិ​ក្រុមហ៊ុន ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ជា​លទ្ធផល​បង្ក្រាប​បាន​ក្រុម​ក្មេង​ទំនើង​ចំនួន​០២​ក្រុម មាន​គ្នា​ចំនួន​១១​នាក់​។

តាម​ការ​បញ្ជាក់​ពី​លោក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ ថា​ក្រុម​BT ប​សេដ្ឋ ចំនួន​០២​នាក់ ទៀត​បាន​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​លោក​កំពុង​បន្ដ​តាម​យក​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​នៃ​អធិការ​ប​សេដ្ឋ បាន​កសាង​សំណុំរឿង​បញ្ជូន​មុខសញ្ញា​ចំនួន​០៩​នាក់​រួម​ទាំង​វត្ថុ​តាង​ដាវ​ដែក ទៅ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ