ទៀត​ហើយ​!! រថយន្ត​ទំនើប ២​គ្រឿង បុក​គ្នា​លើ​ផ្លូវ​ល្បឿន​លឿន

0

កំពង់ស្ពឺ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​លេ​ី​ផ្លូវ​ល្បឿន​លឿន រាជធានី ភ្នំពេញ-ខេត្ត​ព្រះ​សីហ​នុ ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៦-៦៧ ត្រង់​ចំ​ណុ ច​ភូមិ​កុមារ​ពេទ្យ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឹ បង្ក​ឡេ​ី​ងរ​វាង​រថយន្ត ALPHARD បុក​រថយន្ដ ALPHARD។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា​រថយន្ត ALPHARD ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BQ-7666 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មាន​អ្នក​រួម​ដំណើរ​01​នាក់​ស្រី មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​នៅ​ចំណែក​ផ្លូវ​ខាងស្ដាំ​ដៃ លុះ​មក​ដល់​ចំណុច​កេ​ី​ត​ហេតុ​បាន​បើក​ប្តូរ​ទិស​ដៅ​ពី​ផ្លូវ​បិទ​ខាងឆ្វេង​ចូល​មក​ផ្លូវ​បើក​ខាងស្តាំ រួច​បាន​បុក​រថយន្ត​01​គ្រឿង​ទៀត ម៉ាក​ALPHARD ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2D-9666 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។ ​រថយន្ត​ទំនើប​ទាំង​២​គ្រឿង បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​គ្រោះថ្នាក់​អ្នក​បេ​ី​កបរ​និង​អ្នក​រួម​ដំណេ​ី​រ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​កំពុង​ជួយ​សង្គ្រោះ​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង​និង​មន្ទីរពេទ្យ​ខេត្ដ​បន្ដ​។

តាម​ការ​ផ្ដល់​ព័ត៌មាន​បន្ថែម​ពី​លោក​វរសេនីយ៍ទោ​ពៅ នឿ​ន អធិការ​រ ទទួល​សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បានអោយ​ដឹង​ថា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លេ​ី អ្នក​រួម​ដំណើរ ជា​ជនបរទេស ប៉ុន្តែ​មិន​ស្គាល់ឈ្មោះ និង​សញ្ជាតិ នៅ​ឡេ​ី​យ រីឯ​វត្ថុ​តាង​រថយន្ត​ទាំង​០២​គ្រឿង នគរបាល​កំពុង​ស្ទូច​យក​ទៅ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​បណ្ដោះអាសន្ន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ