នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ប្រកាស​ថា​នឹង​លាលែង​ចេញពី​តំណែង ក្រោយ​មានរឿង​អាស្រូវ​ជា​ច្រើន

0

បរទេស​៖ កាលពី​ថ្ងៃ​ទី 0៧ ខែកក្កដា លោក Boris Johnson ដែល​មានរឿង​អាស្រូវ​ជា​ច្រើន​បាន​ប្រកាស​ថា លោក​នឹង​លាលែង​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស បន្ទាប់​ពី​លោក​បាត់បង់​ការ​គាំទ្រ​ជា​ច្រើន​ពី​រដ្ឋមន្ត្រី និង​សមាជិក​សភា​អភិរក្សនិយម​ជា​ច្រើន​នាក់ ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​នឹង​បន្ត​ធ្វើការ​រហូត​ដល់​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​ស្នង​តំណែង​ត្រូវ​បាន​ជ្រើសរើស ។

ដោយ​មិន​អាច​ជៀស​ផុត​បាន ខណៈ​ដែល​រដ្ឋមន្ត្រី និង​ជំនួយការ​របស់​រដ្ឋាភិបាល​ជាង​៥០ នាក់ បាន​លាលែង​ពី​តំណែង ហើយ​សមាជិក​សភា​បាន​និយាយ​ថា លោក​ត្រូវ​តែ​លាលែង លោក Johnson ដែល​ឯកោ​និង​គ្មាន​អំណាច​បាន​និយាយ​ថា រឿង​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គណបក្ស​របស់​លោក​ចង់បាន​អ្នក​ផ្សេង​ទៀត​ឲ្យ​ទទួល​មុខ​តំណែង​នេះ ត្រូវ​ប៉ុន្តែ​ការ​ចាកចេញ​ដោយ​បង្ខំ​របស់​លោក​គឺ “​មាន​លក្ខណៈ​ចម្លែក​” ហើយ​នេះ​ជា​លទ្ធផល​របស់ “​ការ​ធ្វើ​តាម​គ្នា​ជា​ក្រុម​” នៅ​ក្នុង​សភា​។

លោក Johnson បាន​និយាយ​នៅ​ខាងក្រៅ​ការិយាល័យ​របស់​លោក​ដែល​ស្ថិត​នៅ​លើ​ផ្លូវ Downing ថា “​ថ្ងៃនេះ​ខ្ញុំ​បាន​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ដើម្បី​បំពេញ​តួនាទី​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​តំណែង​នេះ​រហូត ដល់​មាន​អ្នក​ជំនួស​លោក​” ហើយ​សុន្ទរកថា​របស់​លោក​ត្រូវ​បាន​ពិនិត្យ​ដោយ​មិត្ត​ជិត​ស្និទ្ធ និង​ភរិយា​របស់​លោក គឺ​លោកស្រី Carrie ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ