បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NHK បានអោយដឹងថានាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានប្រាប់អ្នកសារព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកAbe Shinzo ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីគាត់ត្រូវបានរងការបាញ់ប្រហារនៅទីក្រុង Nara។
លោក Kishida បាននិយាយថា “វាគឺជាទង្វើគួរឱ្យស្អប់ខ្ពើមដែលបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ វាមិនអាចទទួលយកបាន ហើយខ្ញុំសូមថ្កោលទោសដ៏ខ្លាំងក្លាបំផុត ចំពោះទង្វើនេះ៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា