អ្នកមាន iPad mini 6 គួរ​កុំ​ទាន់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iPadOS ជំនាន់ 15.5

0

បរទេស​៖ ក្រុមហ៊ុន Apple កំពុង​តែ​ធ្វើការ​តាមដាន​ទាក់ទង​នឹង​បញ្ហា​ដែល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​រាយការណ៍​ថា iPad mini 6 របស់​ពួក​គេ​ឈប់​សាក​ថ្ម បន្ទាប់​ពី​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ទៅ iPadOS 15.5 នេះ​បើ​យោង​តាម ឯកសារ​ដែល​បាន​ផ្ញើ​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ជួសជុល​ឧបករណ៍​របស់​ក្រុមហ៊ុន Apple​។

នៅ​ក្នុង​ឯកសារ ក្រុមហ៊ុន​បាន​ណែនាំ​ទាំង​អ្នក​ប្រើប្រាស់ និង​អ្នក​ផ្ដល់​សេវាកម្ម​ជួសជុល​ធ្វើការ​បិទ​បើក​ឧបករណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​បណ្ដោះអាសន្ន ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​និង​កែសម្រួល​បញ្ហា​នេះ​។ ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ការ​ផ្លាស់​ប្ដូរ​ឧបករណ៍ ឬ​ប្ដូរ​ថ្ម​នឹង​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​។ ដូច្នេះ​វា​គឺជា​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ភាព​ចន្លោះ​ប្រហោង​របស់​កម្មវិធី​ដែល​មាននៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iPadOS 15.5​។

ដូច្នេះ​ដើម្បី​ចៀសវាង​ពី​បញ្ហា​នេះ អ្នក​ប្រើប្រាស់​គួរតែ​ពន្យារពេល​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iPadOS សម្រាប់ iPad mini 6​។ ម្យ៉ាងវិញទៀត​លោក​អ្នក​គួរតែ​ធ្វើការ​ផ្លាស់​ប្ដូរ​ការ​កំណត់​របស់​ឧបករណ៍ ដើម្បី​កុំឱ្យ​វា​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ ដោយ​ចូល​ទៅ​ក្នុង Settings > General > Software Update > ហើយ​បិទ Automatic Updates៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department