ព័ត៌មាន​បឋម​៖ រថយន្ត​ដឹក​ទំនិញ ក្រឡាប់​សង្កត់​លើ​រឺ​ម៉ក​ដឹក​ក្មេង​សិ​ស្សិ​សាលា

0

កំពត៖ សមត្ថកិច្ច​ខេត្តកំពត​ប្រាប់​ជាបឋម​ថា នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២២​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ដ​ដឹក​ទំនិញ​ធុន​ធ្ងន់​ទម្ងន់​៥​តោន ក្រឡាប់​សង្កត់​លើ​រ៉ឺ​ម៉ក​ដឹក​ក្មេង​សិស្សសាលា ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​មាន​ជន​រង​គ្រោះ​ច្រើន​នាក់ ហើយ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរា​គម​ន៌​ប្រើ​រថយន្ដ​ស្ទូច​ដើម្បី​ជួយ​សង្គ្រោះ​ក្មេង​ៗ​ដែល​កៀប​ជាប់​ក្រោម​រថយន្ដ​ក្រឡាប់​នេះ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ជិត​រោងចក្រ ចក្រី​ទីង ក្នុង​ឃុំ​ព្រៃ​ថ្នង ស្រុក​ឈូក ខេត្តកំពត ហើយ​ភ្លាម​ៗ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​បាន​ពី​ស្ថានភាព​និង​ចំនួន​ជន​រង​គ្រោះ​នៅឡើយ​៕

ប្រភព៖ ឡេង ប៊ុននី Leng Bunny