បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ យោធារបស់តៃវ៉ាន់បានបង្អួតរថពាសដែកផលិតក្នុងស្រុកចុងក្រោយបំផុតដែលមានឈ្មោះថា CM-34 Clouded Leopard នៅឯកន្លែងផលិតដាច់ស្រយាលមួយនៅលើភ្នំដែលស្ថិតនៅចំកណ្តាលកោះ។
តៃវ៉ាន់ចង់បង្ហាញពីការតាំងចិត្តក្នុងការការពារខ្លួនប្រសិនបើចិន ដែលទាមទារកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ធ្វើការវាយប្រហារ។ ការភ័យខ្លាចទាំងនោះកាន់តែច្បាស់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នៅពេលដែលទីក្រុងប៉េកាំងបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់។
ខណៈដែលតៃវ៉ាន់ពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់សព្វាវុធជាច្រើនដូចជាយន្តហោះចម្បាំង ប្រធានាធិបតី Tsai Ing-wen បាននិងកំពុងជំរុញឲ្យមានការសង្កត់ធ្ងន់កាន់តែខ្លាំងលើនាវាមុជទឹកថ្មីដែលជាគ្រឿងសព្វាវុធដែលរចនា និងផលិតដោយតៃវ៉ាន់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ